Compound Sentence
Compound Sentences ជាប្រយោគដែលផ្សំដោយប្រយោគ ឯករាជពីរ។ខាងក្រោមជាគំរូប្រយោគឯករាជ្យ២
ឧ. - I bring my friend to market.
- I buy a new shirt.
ក្នុងការផ្សំប្រយោគឯករាជ្យពីរ អោយក្លាយជាប្រយោគតែមួយ គេហៅប្រយោគថ្មីនេះថា
"Compound Sentence".
ឧ. I bring my friend to market and I buy a new shirt.(compound sentence)
មានគន្លះខ្លះដែលជាឈ្នាប់ក្នុងការផ្សំប្រយោគឯករាជពីរអោយក្លាយជា Compound Sentence។ ពាក្យទាំងនោះមានដូចជា For, And, Nor, But, Or, Yet, So....។
ឧ. I try study hard, for I have difficult subject next month.
I help her a lot, but she doesn't understand my heart.
We save money for many years, so we have enough money to buy a new house.
Complex Sentence
Complex Sentence ជាប្រយោគដែលមាន Clause ឯករាជមួយ និងមាន Clause រណបមួយ ឬច្រើន។ឧ. I meet my sister who come to Phnom Penh in her birthday.
I meet my sister ជាប្រយោគបង្គោល ឬប្រយោគឯករាជ ឬជាClauseឯករាជ្យ។
who come to Phnom Penh in her birthday Clause មិនឯករាជ្យ(គ្មានន័យពេញលេញ) វាគ្រាន់តែជាClause បញ្ជាក់ន័យថែមទៅលើពាក្យ Sister។
ចូរមើលឧទាហរណ៍មួយទៀតដែលមាន Clause រណប២។
They try to promote their tour services which open in new province where people never go there.
They try to promote their tour services ជាClause ឯករាជ្យ(បង្គោល)។
which open in new province ជាclause រណបបន្ថែមន័យអោយ Services
where people never go there ជាClause រណបមួយទៀតដែលបន្ថែមន័យអោយ Province
ចូរកត់សម្គាល់ថា ក្នុងការប្រើពាក្យដែលភ្ជាប់ Clause រណបទៅនឹងClause ឯករាជ្យ ត្រូវតែប្រើអោយបានត្រឹមត្រូវក្នុងពាក្យគន្លិៈ ដែលត្រូវភ្ជាប់នោះ។
តាមរយៈឧទាហរណ៍ខាងលើ យើងឃើញថា
Who (ប្រើជាមួយមនុស្ស)
Where (ប្រើជាមួយទីតាំង)
Which (ប្រើជាមួយវត្ថុ ឬលក្ខណៈ ឬសេចក្តីណាមួយ...)
មានពាក្យផ្សេងទៀត ដែលត្រូវបានប្រើក្នុងការភ្ជាប់clause រណបដែរ ដូចជា
When (ពេលវេលា)
What (សេចក្តី ឬលក្ខណៈ)
How (របៀប រឺ ហតុផល)
Why (ហេតុផល)
Compound-complex Sentence
Compound-complex Sentence ជាការរួមផ្សំ Compound Sentence និង Complex Sentence ក្នុងបយោគតែមួយ។She gets a lot of money, so she visits US where people wish to live.
ប្រយោគខាងលើមាន Clause ឯករាជ្យ២គឺ
-She gets a lot of money
-She visits US where people wish to live.
Clause ឯករាជ្យទាំង២ បានភ្ជាប់គ្នាដោយពាក្យ So។
ចំណែក She visits US where people wish to live ជាប្រភេទ Complex Sentence ដែលមាន Clause រណប where people wish to live បានបន្ថែមន័យអោយ US។
No comments:
Post a Comment